អានតួអត្ថបទ
កម្ពុជា សង្គម

កៅស៊ូកម្ពុជាបានធ្លាក់ថ្លៃរហូតចាប់តាំងពីឆ្នាំ២០១១មក

លោក ប៉ុល សុផា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ ក្រសួង​កសិកម្ម
លោក ប៉ុល សុផា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ ក្រសួង​កសិកម្ម © FB
ដោយ៖ ញឹម សុផល
៩ នាទី

ទាក់ទង​ទៅ​នឹង​ដំណាំ​កៅស៊ូ​ លោក ប៉ុល សុផា ដែល​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ ក្រសួង​កសិកម្ម បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​ស្តីពី​ «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កៅស៊ូ​កម្ពុជា​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រមាណ​ជា​៤១​ម៉ឺន​ហិចតា​នៅ​ទូទាំង​ប្រទេស​ ដែល​នឹង​ឲ្យ​ផល​ក្នុង​ឆ្នាំ​២០២០​នេះ ​ប្រមាណ​ជា​៣៥​ម៉ឺន​តោន​។ លោក​ ប៉ុល សុផា បន្ត​ថា កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ទៅ​បរទេស​ បាន​ចំនួន​១០តោន​ ក្នុង​រយៈពេល​ ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​។ ដោយឡែក​បញ្ហា​តម្លៃ​កៅស៊ូ​វិញ​ លោក​ ប៉ុល សុផា ថា​មាន​ការ​វិវត្តន៍​ច្រើន​ ដោយ​តម្លៃ​កៅស៊ូ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ និង​ងើប​ឡើងវិញ​បន្តិច​នៅ​ដំណាក់​កាល​ចុងក្រោយ​នេះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ លោក ប៉ុល សុផា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ