ទិវាអាស៊ាន៖ ក្រសួងការបរទេសថាកម្ពុជាបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការកសាងអាស៊ាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី០៨ ខែសីហានេះ គឺជាខួបលើកទី៥៣ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមស្រមោលនៃវិបត្តិសាកលផ្ទួនៗ ដែលបណ្តាមកពីជំងឺរាតត្បាតកូវីដ១៩ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាចពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ទោះបីជាពេលនេះអាស៊ានប្រារព្ធខួបរបស់ខ្លួន ក្រោមវិបត្តិសាកលក្តី តែកម្ពុជានៅតែរំលេចឡើងនូវគុណសម្បត្តិរបស់ខ្លួនក្នុងនាមជាសមាជិកអាស៊ាន។ លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា ក៏បានរួមចំណែកយ៉ាងធំធេងដល់ដំណើរការនៃការកសាងសហគមន៍អាស៊ាន ដោយអនុវត្តទៅតាមគោលនយោបាយការបរទេសរបស់ខ្លួន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភា លោកបណ្ឌិត គិន ភា បានលើកឡើងថា កម្ពុជាបានរួមចំណែកច្រើនក្នុងដំណើរការសមហរណកម្មអាស៊ាន, ហើយសមាជិកភាពរបស់កម្ពុជាបានធ្វើឲ្យសម្រេចគោលដៅរបស់បិតាស្ថាបនិកអាស៊ាន។ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងវិញ លោកបណ្ឌិត គិន ភា មើលឃើញថា កម្ពុជាបានដើរតួជាអ្នកធ្វើឲ្យទំនាក់ទំនងអាស៊ាន-ចិនមានស្ថិរភាព។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភា
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ