លោក អាត់ ធន់៖ ការបិទទ្វាររោងចក្រនៅគ្រានេះធ្វើឲ្យកម្មករបាត់ផលប្រយោជន៍ដែលច្បាប់បានកំណត់

សំឡេង ១២:២៤
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​ @Va Somnob

ក្រុម​ប្រឹក្សា​ជាតិ​សហជីព​ដែល​មានសមាជិក​មកពីគ្រប់​និន្នាការចំនួន​១៥ ​សហភាព និងសម្ព័ន្ធសហជីព​បាន​ស្នើ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៅថ្ងៃទី១២​សីហាខាង​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។​ លោក អាត់ ធន់ ប្រធានក្រុម​ប្រឹក្សានេះ ​បាន​គូសបញ្ជាក់ថា តាំងពីកើតមាន​កូវីដ១៩​មក មានរោងចក្រជាង៤០០ បានព្យូរការងារ ធ្វើឲ្យប៉ះពាល់កម្មករជាង២០ម៉ឺននាក់ ខណៈបិទជាផ្លូវការ៨០ក្រុម​ហ៊ុន។ បញ្ហា​​បិទទ្វារ​រោង​ចក្រ​នៅគ្រានេះ បានធ្វើ​​ឲ្យ​កម្មករ​បាត់​បង់ផល​ប្រយោជន៍​ដែល​ច្បាប់បានកំណត់ និង​មានបញ្ហាជាច្រើនទៀតដែល​​ក្រុម​សហជីព​សុំ​ជួប​រដ្ឋមន្ត្រីការងារ​ដើម្បី​ដោះស្រាយ។