លោក ស ខេង ស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ពន្លឿនសំណុំរឿងកកស្ទះ ដែលមានមនុស្សនៅក្នុងឃុំ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពិធីផ្ទេរតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃចន្ទនេះ នៅក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងក្តីកង្វល់ចំពោះកំណើនអ្នកជាប់ឃុំ ដែលមានការចង្អៀតណែន ដោយបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំទូទាំងប្រទេសចំនួនជិត៤ម៉ឺននាក់ ក្នុងនោះជាង១ម៉ឺននាក់នៅភ្នំពេញ។ លោកថាចំនួនអ្នកជាប់ឃុំ ដែលកើនយ៉ាងគំហុក មិនសមស្របតាមស្តង់ដារមន្ទីរឃុំឃាំង គឺភាគច្រើនបណ្តាលមកពីករណីគ្រឿងញៀន។ លោក ស ខេង ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនអាចធ្វើដូចហ្វីលីពីនបានទេ ដែលហ្វីលីពីនបានដោះលែងអ្នកទោស ដោយបារម្ភពីបញ្ហាឆ្លងរាលដាលកូវីដ១៩។ ជុំវិញសំណុំរឿងកកស្ទះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់ទុកសំណុំរឿង ដែលមានមនុស្សនៅក្នុងឃុំជាសំណុំរឿងអាទិភាពដែលត្រូវពន្លឿនការដោះស្រាយមុនសំណុំដែលមានមនុស្សនៅក្រៅឃុំ។
សូមស្តាប់ប្រសាសន៍លោក ស ខេង រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ