កំពស់ទឹកបឹងទន្លេសាបជាង២ទសវត្សរ៍ចុងក្រោយទាបជាងកំរិតមធ្យមភាគ
ចុះផ្សាយនៅថ្ងៃ៖
កំពស់ទឹកបឹងទន្លេសាបរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ថាមានស្ថានភាពទាបជាងប្រក្រតី។ នៅក្នុងសន្និសីទកាសែត ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃអង្គារនេះ ស្តីពីស្ថានភាពរបបជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងថាកំពស់ទឹកបឹងទន្លេសាបចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១០ គិតជាមធ្យមគឺខ្ពស់ជាងមធ្យមភាគដែលបានកំណត់។ ក្នុងរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ កំពស់ទឹកបឹងទន្លេសាបមានប្រហាក់ប្រហែលនឹងមធ្យមភាគ។ ក៏ប៉ុន្តែកំពស់ទឹក១០ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន កំពស់ទឹកបឹងទន្លេសាបត្រូវបានគេគណនាឃើញថា មានកំរិតទាបជាងមធ្យមភាគ។ លោក ម៉ៅ ហាក់ បានលើកពីហេតុផលដែលនាំឲ្យទឹកបឹងទន្លេសាបទាបជាងមធ្យមថា បណ្តាលមកពីកត្តាមួយចំនួនដូចជា កំរិតទឹកភ្លៀងនៅអាងមេគង្គធ្លាក់មកយឺត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លៀងតិច ភាពរាំងស្ងួតជាប់ៗគ្នា សីតុណ្ហភាពឡើងកំដៅជាដើម។
សូមស្តាប់ប្រសាសន៍លោក ម៉ៅ ហាក់ រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ