លោក លឹង សុផុន៖ ការចំណាកស្រុកខុសច្បាប់ទាំងប្រថុយប្រថានទៅប្រទេសថៃនឹងមានការកើនឡើង
ចុះផ្សាយនៅថ្ងៃ៖
ពលករអន្តោប្រវេសន៍ខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃតាមរយៈកិច្ចព្រមព្រៀង (MOU) រវាងកម្ពុជា-ថៃ និងពលករដែលផុតសុពលភាពលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ រួមនឹងពលករដែលចេញ ចូលថៃវិលល្ងាច ត្រូវបានរដ្ឋាភិបាលថៃសម្រេចឲ្យបន្តសុពលភាពស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃជាបន្ត ទៅតាមកាលកំណត់ផ្សេងៗគ្នា។ លោក លឹង សុផុន មន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានថ្លែងពីខេត្តឆុនបុរី នៃប្រទេសថៃមកថា ពលករចំណាកស្រុកខ្មែរដែលបានចេញពីថៃអំឡុងពេលថៃបិទប្រទេសដោយសារកូវីដ១៩កន្លងទៅប្រមាណជាង១០ម៉ឺននាក់ នឹងអាចវិលទៅរកការងារដើមរបស់ខ្លួនវិញនៅក្នុងប្រទេសថៃ។