កូវីដ១៩៖ រោងភាពយន្តនៅកម្ពុជាបើកទ្វារឡើងវិញ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:៥៦
រដ្ឋាភិបាលកម្ពុជា នៅដើមខែសីហានេះ ទើបតែបានអនុញ្ញាតជាគោលការណ៍ អោយបើកដំណើរការឡើងវិញ នូវរោងភាពយន្ត និងរោងសម្តែងសិល្បៈ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៤ខែ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែការបើកឡើងវិញ គឺតម្រូវអោយគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ SOP ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពមួយចំនួនទៀត។