ជនសង្ស័យជនជាតិចិនម្នាក់ និងជនជាតិថៃម្នាក់ត្រូវបានឃាត់ខ្លួនក្រោយផ្ទុះអាវុធបង្ក្រាបគ្រឿងញៀននៅកោះពេជ្រ
ចុះផ្សាយនៅថ្ងៃ៖
កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កំពុងបើកការស៊ើបអង្កេតនៅក្នុងអាគារខ្ពស់មួយស្ថិតនៅក្នុងតំបន់កម្សាន្តកោះពេជ្រ បន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងនិងជនសង្ស័យជួញដូរគ្រឿងញៀនកាលពីយប់ថ្ងៃពុធម្សិលមិញ។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងនោះមានបុរសជាជនជាតិចិនម្នាក់ និងស្រ្តីជនជាតិថៃម្នាក់។ លោកថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដែលពាក់ព័ន្ធផ្សេងទៀត រួមនឹងធ្វើការឆែកឆេរតាមរយៈកាម៉េរ៉ាសុវត្ថិភាពផងដែរ។
សូមស្តាប់ប្រសាសន៍លោក មាស វីរិទ្ធ រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ