អ្នកជំនាញ៖ កម្ពុជាត្រូវពង្រឹងខ្លួនឯង​ឲ្យខ្លាំង​នៅ​ចំពោះ​មុខ​វិបត្តិ​កូវីដ១៩ និង​ការ​ដកផ្នែកខ្លះនៃ EBA

សំឡេង ១១:២០
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ REUTERS - STRINGER

ស្របពេល​ដែល​កម្ពុជា​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ សហភាព​អឺរ៉ុប​តាម​ការ​កំណត់​របស់​ខ្លួន​បាន​អនុវត្តការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​EBAពី​ប្រទេស​កម្ពុជា​។ ការណ៍​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហាធំ​ៗពីរ​ក្នុង​ពេល​តែ​មួយ​។ អ្នក​តាម​ដាន អ្នក​ប្រវត្តិសាស្រ្ត និង អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​ដូច​គ្នា​ថា កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បី​ហែល​ឆ្លង​កាត់​នូវ​វិបត្តិ​ទាំង​ពីរ​នេះ។ សម្រាប់​ពួកគេ ការ​ត្រៀម​ខ្លួន​នេះ គឺ​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ឱ្យ​ច្រើន អភិវឌ្ឍ​លើ​ធនធាន​មនុស្ស ពង្រីក​ទី​ផ្សារ​ខាង​ក្រៅ​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក និង ពង្រឹង និង​ពង្រីក​ទំនាក់​ការបរទេស​ជា​មួយ​ប្រទេស​នានា​ក្នុង​តំបន់ និង ពិភព​លោក​។