ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើរដ្ឋាភិបាលកម្ពុជាពិតជាប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីបិទបាំងផលប៉ះពាល់កើតចេញពីការដកផ្នែកខ្លះនៃEBAមែនឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារព័ត៌មាន​ហុងកុង​Asia Times កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​កន្លង​ទៅ​ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ដោយ​និយាយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​ប្រើប្រាស់​បញ្ហា​កូវីដ​១៩ ​ដើម្បី​បិទបាំង​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប​។ ក៏​ប៉ុន្តែ ​មុន​គណៈកម្មការអឺរ៉ុប​សម្រេច​អនុវត្ត​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​  ក្រសួង​សេដ្ឋកិច្ច​ ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹងថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​កើតចេញ​ពី​បញ្ហា​EBA​នេះ​ផង​ និង​ បញ្ហា​កូវីដ​១៩​ផង​។ ដូច្នេះ ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​កូវីដ​១៩​បិទបាំង​ផល​ប៉ះពាល់​នៃ​ ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​?

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet