អាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមយុវជនធ្វើបាតុកម្មរយៈពេលជាងមួយសប្តាហ៍នៅទីលានប្រជាធិបតេយ្យទេ
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធរក្រុងភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យក្រុមយុវជន ដែលអះអាងថាមកពីក្រុមខ្មែរថាវរៈ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យទេ។ ការសម្រេចរបស់អាជ្ញាធរក្រុងភ្នំពេញដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយរវាងមន្ត្រីសាលាក្រុងភ្នំពេញ និងតំណាងក្រុមយុវជនដែលបានស្នើសុំធ្វើបាតុកម្ម។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំង RFI ថា ការដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមយុវជនធ្វើបាតុកម្មនៅដើមខែកញ្ញានេះ គឺដោយសារតែក្រុមយុវជនមិនគោរពតាមខ្លឹមសារនៃកិច្ចប្រជុំ ដែលថាការជួបជុំនៅទីលានប្រជាធិបតេយ្យនឹងមិនឲ្យមានអ្នកចូលរួមលើសពី២០០នាក់នោះទេ។ អ្នកនាំពាក្យសាលាក្រុងរូបនេះ បញ្ជាក់ថាក្រុមយុវជនបានធ្វើការអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេជាសាធារណៈដោយសុំឲ្យមានការចូលរួមដោយសេរីនៅក្នុងការទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត ដែលជាប់ឃុំដោយសារការតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។
សូមស្តាប់ការលើកឡើងរបស់លោក ម៉េត មាសភក្តី រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ