អានតួអត្ថបទ
កម្ពុជា-សង្គម

កាំង ហ្គេកអ៊ាវ ហៅ ឌុច កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់

កាំង ហ្កេកអ៊ាវ ហៅ ឌុច កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់
កាំង ហ្កេកអ៊ាវ ហៅ ឌុច កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ © FN
ដោយ៖ ញឹម សុផល
១០ នាទី

ស្ថានភាពសុខភាព របស់ កាំង ហ្គេកអ៊ាវ ហៅ ឌុច មកទល់ម៉ោងនេះ ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ នេះបើតាមលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានអះអាងប្រាប់វិទ្យុបារាំងនៅមុននេះបន្តិច។ លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ត្រូវបានគ្រូពេទ្យមន្ទីរពេទ្យបង្អែកជ័យជំនៈ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយប់ថ្ងៃទី៣១ ខែសីហា បន្ទាប់ពីគាត់មានអាការៈហេវហត់ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក នុត សាវនា រៀបចំដោយ ញឹម សុផល៖

សូមបញ្ជាក់ថា កាំង ហ្កេកអ៊ាវ ហៅ ឌុច អាយុ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ចេញសាលដីកា ដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ឌុច ត្រូវបានរកឃើញថាមានបទលើ្មសជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ និងនៅលើទឹកដីនៃប្រទេសកម្ពុជាចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ