អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស វណ្ណៈ៖ ការស្លាប់របស់ឌុច គឺជាការបាត់បង់អ្នកដឹងការពិតម្នាក់ពីអាថ៌កំបាំងរបស់ខ្មែរក្រហម

សំឡេង ០៩:១២
លោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។
លោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។ © សហការី
ដោយ៖ ញឹម សុផល
១៤ នាទី

កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-២១​ ឬ​ គុក​ទួលស្លែង​ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​ទទួល​មរណភាព​ក្នុង​វ័យ​៧៨​ឆ្នាំ​ កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ខែ​កញ្ញា​នេះ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-សូវៀត ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ មិន​ដល់​២៤​ម៉ោង​ផង​ សព​របស់​ឌុច ត្រូវ​បាន​បូជា​យ៉ាង​ប្រញាប់​ប្រញាល់​ នៅ​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម​ ក្រោយ​ផ្នែក​ជំនាញ​ធ្វើ​កោសល្យវិច្ច័យ​ និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​។ លោក​ ហង្ស វណ្ណៈ ដែល​ជា​ប្រធាន​អង្គភាព​ការពារ​ជន​រងគ្រោះ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ ថ្លែងថា​ ឌុច​ គឺ​ជា​មនុស្ស​សំខាន់​មួយ​រូប​ ក្នុង​ជួរ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ ដែល​បាន​ដឹង​រឿង​ពិត​ជា​ច្រើន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ