ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២១ មិនទាន់មានលទ្ធផល ហើយនឹងបន្តទៅសប្តាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ ដែលបើកធ្វើនៅទីស្ដីការក្រសួងការងារពេញមួយព្រឹកថ្ងៃព្រហស្បតិ៍ទី០៣កញ្ញានេះ បានបិទបញ្ចប់ហើយ។ នៅក្នុងកិច្ចប្រជុំកាលពីព្រឹកម៉ិញនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើបទបង្ហាញស្ដីពីស្ថិតិសំខាន់ៗជូនដល់ភាគីពាក់ព័ន្ធសម្រាប់ជាទុនយកទៅពិចារណា។ ចំណែកភាគីពាក់ព័ន្ធ រួមមានតំណាងសហជីព និងតំណាងនិយោជក ក៏បានលើកឡើងពីគោលជំហររបស់ខ្លួនប្រាប់ដល់អង្គប្រជុំផងដែរ។ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំដូច្នេះថា៖
សូមស្តាប់ការលើកឡើងរបស់លោក អ៊ិត សំហេង៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ