បទយកការណ៍

ភ្ជុំបិណ្ឌឆ្នាំនេះប៉ះចំពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចនិងជំងឺកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដូវ​ភ្ជុំបិណ្ឌ​បាន​ដល់​ហើយ​។ ជា​ទម្លាប់​នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​សាសនា​ប្រចំា​ឆ្នាំនេះ​ ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ចង្ហាន់​និង​នាំ​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​។ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ ​មាន​បញ្ហា​សេដ្ឋកិច្ច​ និង​ការ​បារម្ភ​ពី​ជំងឺ​កូវីដ​១៩​ផង​ ពលរដ្ឋ​មួយ​ចំនួន​ថា​ពួកគាត់​នឹង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​អារាម​។ ទៅ​វត្ត​ម្តងៗ​ ដែល​ពលរដ្ឋ​ថា​ចំណាយ​មិន​តិច​ជាង​៥​ម៉ឺន​រៀល​នោះ​ទេ​ សម្រាប់​អ្នក​នៅ​ភ្នំពេញ​។

ប្រជាពលរដ្ឋក្នុងថ្ងៃកាន់បិណ្ឌ
ប្រជាពលរដ្ឋក្នុងថ្ងៃកាន់បិណ្ឌ © សហការី