ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើតម្លៃស្នាក់នៅនិងម្ហូបអាហារខ្ពស់ហួសហេតុ អាចនឹងរុញទេសចរណ៍ខ្មែរឲ្យដួលទៅវិញទេ ក្រោយក្រោកឈរបានមួយភ្លែត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ប្រទេស​គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ខ្មែរ​ ដែល​ដេក​ដួល​ទៅ​លើ​ដី​ស្ទើរ​ដក​ដង្ហើម​មិន​រួច ឲ្យ​ងើប​ឈរ​ឡើង​វិញ​នៅ​ក្នុង​សម័យ​កូវីដ​១៩​នេះ​។​ តាម​រយៈ​ភស្តុតាង​ច្បាស់ៗ​កាល​ពី​អំឡុង​ពេល​ឈប់​សម្រាក​១​សប្តាហ៍​ជាប់​គ្នា​កន្លង​ទៅ​ថ្មីៗ​នេះ​ វិស័យ​ទេសចរណ៍​ខ្មែរ​ដែល​ធ្លាក់​ជិត​ដល់​ចំណុច​សូន្យ​ហើយ​នោះ​ បាន​ងើប​ឡើង​វិញ​តាម​រយៈ​ការ​ចេញ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ខ្មែរ​ជាង​១,៤​លាន​នាក់​។ ក៏​ប៉ុន្តែ​ក្រោយ​ការ​ប្រឹង​ប្រែង​សង្គ្រោះ​វិស័យ​ទេសចរណ៍​ឡើងវិញ​របស់​ពលរដ្ឋ​ខ្មែរ​នេះ​ បញ្ហា​សំខាន់ៗ​ចំនួន​២​ចំណុច​នៅ​តែ​រំលេច​ឡើង​ឥត​ដាច់​ គឺ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ និង​ម្ហូប​អាហារ​ មាន​ការ​ឡើងខ្ពស់​ច្រើន​ដង​។ បញ្ហា​នេះ​ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា​ ការ​ឡើង​ថ្លៃ​កន្លែង​ស្នាក់​នៅ ​និង​ម្ហូប​អាហារ​ ថ្វី​ត្បិត​តែ​ជា​ប្រពៃណី​ តែ​អាច​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ដួល​រលំ​ទៅ​វិញ​នៃ​ទេសចរណ៍​ខ្មែរ​ទៅ​ថ្ងៃ​ក្រោយ​។

ភ្ញៀវ​ទេសចរ​កំពុង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តាម​ដង​ព្រែក​នា​ខេត្ត​កំពត ក្នុង​ឱកាស​ឈប់​សម្រាក​សង​ចូល​ឆ្នាំ ថ្ងៃ​ទី​១៩ ខែ​សីហា ២០២០​។
ភ្ញៀវ​ទេសចរ​កំពុង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តាម​ដង​ព្រែក​នា​ខេត្ត​កំពត ក្នុង​ឱកាស​ឈប់​សម្រាក​សង​ចូល​ឆ្នាំ ថ្ងៃ​ទី​១៩ ខែ​សីហា ២០២០​។ © ក្រសួង​ទេសចរណ៍
មើលវគ្គផ្សេងទៀត