មេដឹកនាំសមាគមលើកជាចំងល់ជុំវិញអាជ្ញាធរចុះស្រង់ស្ថិតិសង្គមស៊ីវិលដល់កន្លែង
សមាគម និងសហជីពមួយចំនួននៅថ្ងៃសុក្រនេះ បានទទួលលិខិតពីប៉ូលីសប្រចាំមូលដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយនៅក្នុងលិខិតនោះបញ្ជាក់ពីកម្មវត្ថុថាជាការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេស ដែលបានស្នាក់នៅ និងកំពុងបំរើការងារក្នុងគោលដៅរបស់ពួកគេ។ អាជ្ញាធរ ក៏បានប្រាប់ឲ្យអង្គការ សមាគម ត្រៀមឯកសារសំខាន់ៗទុកផងដែរ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ទិដ្ឋាការជនបរទេស រូបថតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងវិញ្ញាបនបត្រចំលងជាដើម។ ឆ្លើយតបទៅនឹងលិខិតមួយច្បាប់របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកជាចំងល់ថាអង្គការ សមាគម តែបានផ្ញើរបាយការណ៍ឲ្យក្រសួងមហាផ្ទៃជារៀងរាល់ឆ្នាំរួចរាល់ហើយ ហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានត្រូវស្រង់ស្ថិតិអ្វីទៀត។ លោក វន់ ពៅ បន្ថែមថា ការដែលការស្រង់ស្ថិតិរបស់អាជ្ញាធរ អាចជាការជ្រៀតជ្រែកទៅដល់ការងាររបស់អង្គការសមាគម។ នេះបើតាមអនុសញ្ញាស្តីពីរបស់អង្គការពលកម្មអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ចុះផ្សាយនៅថ្ងៃ៖
សូមស្តាប់ លោក វន់ ពៅ រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ