ភ្ញៀវប្រចាំថ្ងៃ

លោក សេង សុមុនី៖ ភ្លៀង និងកូវីដ មិនមែនជាឧបសគ្គក្នុងការធ្វើបុណ្យដាក់បិណ្ឌ របស់ពលរដ្ឋខ្មែរទេ

សំឡេង ១១:០៣
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា © សហការី

ចូលមកដល់ថ្ងៃសុក្រនេះ គឺជាបិណ្ឌទី២នៃពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នាំគ្នាទៅវត្តធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ញាតិមិត្តសាច់សា លោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ។ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ បានថ្លែងថាការដាក់បិណ្ឌនៅឆ្នាំនេះ ប្រព្រឹត្តទៅជាប្រក្រតី បើទោះណាឆ្នាំនេះប្រទេសជួបប្រទះនឹងវិបត្តិកូវីដ១៩ក៏ដោយ។ តាមលោក សេង សុមុនី វត្តអារាមនៅទូទាំងប្រទេស ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នលើបញ្ហាអនាម័យ និងត្រូវអនុវត្តតាមវិធានសុខភាពរបស់ក្រសួងសុខាភិបាល។