អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស និស្ស័យ​៖ ​រង្វាន់ JIKJI ​គឺជាការ​ទទួលស្គាល់​តម្លៃ​នៃ​ការ​អភិរក្ស​ឯកសារដ៏​សំខាន់​នៅ​ទួល​ស្លែង​​

សំឡេង ១៣:១៥
លោក ហង្ស និស្ស័យ ប្រធាន​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
លោក ហង្ស និស្ស័យ ប្រធាន​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ © Tuol Sleng Genocide Museum
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​ត្រូវបាន​អង្គការ​យូនេស្កូ​ពិភពលោក​ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​​ សម្រេច​ផ្តល់រង្វាន់ ​ជីកជី ​(JIKJI)​ នៃ​ស្មារតីចងចាំពិភពលោក កាលពីថ្ងៃទី ១៧ សីហា។​ នេះបើ​តាម​ការ​អោយដឹងពី​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ ​កាលពីថ្ងៃទី​ ០៤​ កញ្ញា​។ លោក ​ហង្ស និស្ស័យ ​ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​បានចាត់ទុកថា​ ការ​ទទួល​បាន​ពានរង្វាន់​នេះ ​គឺជាការ​ទទួល​ស្គាល់ពី​អន្តរជាតិ​លើ​សមិទ្ធផល​នៃការខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិរក្ស​ឯកសារ ​និង​បណ្ណសារ​រូបថត​ ដែល​ជា​មរតក​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជាតិ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ