អ្នកធ្វើខាងការផ្នែកអប់រំក៏ជួបវិបត្តិធ្ងន់ធ្ងរដោយសារកូវីដ១៩ដែរ តែមិនសូវមានអ្នកចាប់អារម្មណ៍
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៦:៤៣
បញ្ហាកូវីដ១៩បានធ្វើឲ្យអ្នកបាត់បង់ការងារនៅកម្ពុជាប្រមាណ១៥ម៉ឺននាក់សម្រាប់កម្មករវិស័យកាត់ដេរ ខណៈបុគ្គលិកវិស័យទេសចរណ៍បានបាត់បង់ការងារជិត២ម៉ឺននាក់។ នេះនៅមិនទាន់និយាយដល់ផលប៉ះពាល់នៃការបាត់បង់ការងាររបស់ស្ត្រីក្នុងវិស័យសេវាកំសាន្តរាប់ម៉ឺននាក់ និងពលករខ្មែរដែលត្រឡប់មកពីប្រទេថៃដែលមានប្រមាណ១០ម៉ឺននាក់ទៀត។ ដោយឡែកអ្នកធ្វើការក្នុងវិស័យអប់រំក៏ជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរ តែមិនសូវមានការចាប់អារម្មណ៍។