ភ្ញៀវប្រចាំថ្ងៃ
លោកស្រីចក់ សុភាព៖ការចាប់ខ្លួនយុវជនរបស់អាជ្ញាធរ គឺជាការអនុវត្តមិនត្រឹមត្រូវ និងបំពានគោលការណ៍សិទ្ធិមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៤
គិតមកដល់ពេលនេះ យុវជនការពារបរិស្ថាន និងយុវជនតវ៉ាទាមទារឱ្យដោះលែងលោករ៉ុង ឈុនប្រមាណជាង១០នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថា នារយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាហាក់បានបង្កើនការបង្រ្កាប និងចាប់ខ្លួនយុវជនតវ៉ាបញ្ហាយុត្តិធម៌សង្គមយ៉ាងច្រើន។ ប៉ុន្តែ លោកស្រីបានអះអាងថា ការចាប់ខ្លួនក្រុមយុវជនទាំងអស់នេះ គឺជាការអនុវត្តមិនត្រឹមត្រូវ និងខុសនឹងគោលការណ៍សិទ្ធិមនុស្សថែមទៀត។