សង្គមស៊ីវិល៖ ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមិនអាចបំបាក់ស្មារតី ចំពោះជនទាំងឡាយណាដែលឈឺឆ្អាលរឿងសង្គមឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៣១
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ចំពោះជនទាំងឡាយណាដែលហ៊ានរិះគន់បញ្ហាសង្គម។ នេះជាការកត់សម្គាល់របស់មន្ត្រីអង្គការសង្គមស៊ីវិល។ ធ្ងន់ធ្ងរជាងនេះអាជ្ញាធររឹតតែរំលោភសិទ្ធិឯកជនបុគ្គលទៀតផង ដែលចុះទៅឡោមព័ទ្ធដល់ទីស្នាក់ការយុវជនខ្មែរថាវរៈដែលមានគម្រោងធ្វើបាតុកម្មដោយសន្តិវិធីនៅលើទីលានប្រជាធិបតេយ្យនៅថ្ងៃនេះ។ ផ្អែកតាមតួលេខបឋមគិតត្រឹមល្ងាចថ្ងៃទី៦កញ្ញា មានយុវជន១១នាក់រួមទាំងព្រះសង្ឃ ត្រូវបានឃាត់ខ្លួននិងចោទប្រកាន់ក្នុងបទញុះញង់។ ហើយក្នុងចំណោមពួកគេទាំង១១នាក់ យុវជនមាតាធម្មជាតិ៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅថ្ងៃទី៦កញ្ញា។ ប៉ុន្តែយ៉ាងណាក៏ដោយពីខាងអាជ្ញាធរនៅតែបន្តអះអាងថា រាល់ចំណាត់ការលើសេរីភាពរបស់ខ្លួនអនុវត្តតាមច្បាប់របស់ប្រទេស។ ដូច្នេះតើសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាមានតែលើក្រដាសឬយ៉ាងណា?