ភ្ញៀវប្រចាំថ្ងៃ
លោក ខៀវ សុភ័គ៖កុំគិតថាគុកចង្អៀត ដើម្បីសន្តិភាពចាប់ខ្លួន១០នាក់ថែមទៀតក៏អាចធ្វើបាន!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៨
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានចេញសេចក្តីអំពាវនាវកុំឲ្យប្រជាពលរដ្ឋចូលរួមសកម្មភាពជាមួយក្រុមយុវជនដែលតវ៉ាឲ្យដោះលែង លោក រ៉ុង ឈុន ដោយក្រសួងហៅថាជាសកម្មភាពខុសច្បាប់។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការធ្វើសកម្មភាពរបស់ក្រុមយុវជនខ្មែរថាវរៈ និងក្រុមចលនាមាតាធម្មជាតិនោះគឺមានអង្គការចាត់តាំងពីខាងក្រោយដើម្បីធ្វើសកម្មភាពតវ៉ានាំឲ្យវឹកវរក្នុងសង្គម។ លោក ខៀវ សុភ័គ ព្រមានថា ទោះបីជាគុកចង្អៀត តែដើម្បីរក្សាសន្តិភាព ទោះចាប់ខ្លួនមនុស្ស១០នាក់ថែមទៀតក៏អាចធ្វើបាន។