ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកជំនាញសិទ្ធិមនុស្ស៖វិធានការរបស់អាជ្ញាធរលើក្រុមយុវជន មិនចំណេញទាល់តែសោះសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

សំឡេង ១១:១៦
ក្រុមយុវជនខ្មែរថាវរៈ ដែលធ្វើការប្រមូលផ្តុំធ្វើការតវ៉ាកន្លងមក ត្រូវបានសមត្ថកិច្ចរារាំង
ក្រុមយុវជនខ្មែរថាវរៈ ដែលធ្វើការប្រមូលផ្តុំធ្វើការតវ៉ាកន្លងមក ត្រូវបានសមត្ថកិច្ចរារាំង © FB

បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​ក្រុម​យុវជន​មួយ​ចំនួន​រួច​មក​ នៅពេលនេះ​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ នឹង​កំពុង​ធ្វើ​សកម្មភាព​ដែល​មាន​ចរិត​បំផុស​ ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ ​និង​បង្កភាព​ចលាចល​វឹកវរ​នៅ​ក្នុង​សង្គម​។ ហេតុដូច្នេះ​ហើយ​ ក្រសួង​មហាផ្ទៃ​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​របស់​ក្រុម​ទាំង​ពីរ​នេះ​។​ មិនតែ​ប៉ុណ្ណោះ​ ក្រសួង​មហាផ្ទៃ​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា​ វិធានការ​របស់​ក្រសួង​មហាផ្ទៃ​នេះ​មិន​ចំណេញ​ទាល់​តែ​សោះ​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ជា​ពិសេស​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​។