នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ពន្លឺបរមាណូ Energie nucléaire

សំឡេង ០៦:០៧
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

មនុស្ស​ត្រូវការ​ពន្លឺ អ្នក​ជំងឺ​ត្រូវការ​ថ្នាំ។ ទាំងពីរមុខ​នេះ បើ​គេប្រើ​ខុស​របៀប​ វា​នឹង​នាំមក​នូវ​សេចក្តីវិនាស​ទៅវិញ។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឆាយ ហុក​ផេង លើកយក​ប្រធានបទ«ពន្លឺបរមាណូ » មក​ធ្វើ​អត្ថាធិប្បាយ។ ​

ផ្សាយពាណិជ្ជកម្ម

នៅពេល​រាត្រី​ សូម្បីតែ​សត្វ​អំពិល​អំពែក​ ក៏​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល​ចង់​មើល​វា​ហោះហើរ​ភ្លឹប​ភ្លែតៗ​ ជ្រែក​ស្បៃ​​អន្ធការ។ យ៉ាង​ណាមិញ បថុជ្ជន​ដូច​យើង​រាល់​គ្នា​នេះ ដែល​ជា​មនុស្ស​អវិជ្ជា​ ទើប​បា​នជា​ដិត​ជាប់​នឹង​វដ្តសង្សារ​ ស្លាប់​កើតៗ​នោះ គេ​ប្រដូច​បាន​ទៅនឹង​ពន្លឺអំពិល​អំពែក​ដូច្នេះ​ឯង​។ ជាទូទៅ​ ជីវិត​មនុស្ស​ពឹង​លើ​ពន្លឺ នេះជាការពិត​ ពន្លឺព្រះអាទិត្យ​ព្រះច័ន្ទ​ ពន្លឺ​ហ្វូង​ផ្កាយ​លើ​មេឃ​ ដើម្បី​តម្រង់​ទិស ពន្លឺ​ចង្កៀង​គោម​ដុត​ប្រេង​កាត​ដុត​ខ្លាញ់​ត្រី ។ល។ បច្ចុប្បន្ន​កាល​ ពន្លឺ​មួយ​ដែល​យើង​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល ភ្លេច​គិត​ដល់​មហន្តរាយ​ បណ្តាល​មក​ពី​កាកសំណល់​របស់​វា គឺពន្លឺ​បរមាណូ។​

Disons le tout de suite qu'il est possible d'éviter deux défauts majeurs des réacteurs nucléaires existants, lesquels sont la voracité en uranium des centrales ainsi que leur production des déchets radioactifs. Et ce, sans parler du péché originel du système actuel de production de l'énergie nucléaire par les usines à fission en service. Selon le scientifique Daniel Ingersoll: "Aux débuts du nucléaire, les chercheurs faisaient peu de cas des risques potentiels, et dont la sûreté intrinsèque des différents réacteurs envisagée n'était pas importante, parce qu'il régnait alors un fort sentiment d'urgence" (Science & Vie, nov. 2011, p.73).

ប្រវត្តិដើម​នៃការ​ផលិត​ថាមពល​ អ្នក​ប្រាជ្ញ​មានគម្រោង​ដែល​ជា​គំនិត​ដើម​ខ្ទង់​១២០​បែប​ ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​ ដូច​បច្ចេកទេស​ប្រើ​រ៉ែ​មួយ​បែបទៀត​ឈ្មោះ  Thorium មិនមែន​ Uranium ដូចសព្វ​ថ្ងៃ​នេះទេ។ ​រ៉ែ Thorium នេះ គេរកឃើញ​មាន​ច្រើន​ជាង​ Uranium ដល់ទៅ៤ឯណោះ នៅលើ​ផែន​ដី​យើង​នេះ។ បទពិសោធថាមពល​ធ្វើ​ចេញពី​ Thorium ចេះតែ​វិវឌ្ឍ​ទៅ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក​ខ្វាយខ្វល់​ចង់​បាន​គ្រាប់​បែក​បរមាណូ​មុន​រុស្ស៊ី ដូច្នេះ​មានតែ​ Uranium ទេ ដែល​អ្នក​ប្រាជ្ញ​បាន​ពិសោធ​ដឹង​ថា វាអាច​ផលិត​ plutonium ដែលជា​សារធាតុ​ដើម អាច​ធ្វើ​គ្រាប់បែក​ប្រល័យ​លោក​បរមាណូ បាន។ លុះ​បាន​គ្រាប់បែក​នេះមុនគេ សហរដ្ឋអាមេរិក ក៏​កំញើញ​រុស្ស៊ី​ ដែល​ចង់​លេប​ត្របាក់​ប្រទេស​ជប៉ុន​ ដែល​កំពុង​តែ​ថយ​ដៃ​ក្នុង​ការ​វាយ​សឹក​សង្គ្រាមលោក​លើកទី២​ ហើយ​ក៏​យក​លេស​ថា «បង្ក្រាបជប៉ុន» សហរដ្ឋអាមេរិក​ក៏ទម្លាក់​គ្រាប់បែកពីរគ្រាប់​លើក្រុង​ ណាហ្គាសាគី និង ហ៊ី​រ៉ូស៊ីម៉ា ធ្វើ​ឱ្យ​រុស្ស៊ីរអា មិន​ហ៊ាន​បំពេញ​មហិច្ឆតា​របស់ខ្លួន​ លើកោះ​ជប៉ុននានា។ ចាប់ពីគ្រានោះ​មក ថាមពល​ផ្នែក​យោធា​និង​ផ្នែក​ស៊ីវិល ដែល​ប្រើ​រ៉ែ Uranium ទាំងស្រុង​នេះ ទោះបី​ពីដំបូង​ទី អ្នក​ប្រាជ្ញ​មិន​ទាន់​មាន​ឱកាស​ប្រៀបធៀប​គុណ​សម្បត្តិ​និងគុណវិបត្តិ​នៃរ៉ៃ​ Thorium និង​ Uranium ក្តី ក៏​ជំនោរ​នយោបាយ​ប្រឈម​នឹង​ការ​ប្រញាប់​បន្ទាន់​ ត្រូវ​ឱ្យប្រើ​​ Uranium 235  រហូត​ដល់​សព្វថ្ងៃ​ ដោយ​បំភ្លេច Thorium ចោល ពីព្រោះ​ Thorium ដែល​នៅ​ចុង​បញ្ចប់​ ក្លាយ​ជា​និស្សន្ទវត្ថុ Produit dérivé គឺទៅជា Uranium 232​ និង 233 មិន​អាច​ធ្វើ​គ្រាប់​បែក​បរមាណូ​យ៉ាងស្រួល​នោះទេ។

Le combustible thorium se présente sous forme de liquide et non en bâtonnets solides. Première expérience pratique, en novembre 1954, aux Etats-Unis, on a réussi à faire fonctionner les bombardiers stratégiques pendant 100 heures grâce au réacteur au thorium. En 1965, un deuxième prototype au thorium a tourné pendant 13 000 heures. En 1969, un véritable réacteur de 1 000 mégawatts a été dessiné. Cependant, en 1973, plus de financement pour ce genre de recherche aux USA. En France, il y a une dizaine d'année, les physiciens du CNRS, à Grenoble, ont dessiné un réacteur à 1 500 mégawatts. La Chine, quant à elle, a lancé début 2011 un vaste programme de 250 millions de dollars sur le concept thorium. En effet, un réacteur de 900 mégawatts produit en moyenne chaque mois 500 000 mégawatts/h, ce qui correspond à la consommation de 400 000 foyers environ.

​សេចក្តី​បារម្ភជាទូទៅ​ មិន​ថា​ជាតិ​សាសន៍​ណាទេ គឺខ្លាច​ក្រែង​សំណល់​បន្ទាប់ពី​ផលិត​ថាមពល​អគ្គិសនី​រួច​ហើយ កាកសំណល់​អាតូមិក ដែល​ដិតដាម​ដោយ​វិទ្យុសកម្ម ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ និង​អាយុជីវិត​មនុស្ស​លោក ក្នុង​រយៈ​កាល​រាប់​សែន​ឆ្នាំទៅមុខ​ទៀត ដោយ​ហេតុ​ថា គ្មានអ្នក​ប្រាជ្ញ​ណារក​ឃើញ​មធ្យោបាយ​បន្សាប​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ។ ដូច្នេះ​ហើយ យើង​ត្រូវ​គូស​សម្គាល់​ថា ថាមពល​ Thorium បន្សល់​កាក​វា​ចំនួន​១ម៉ឺន​ដង​តិច​ជាង Uranium ពោល​គឺ​កាត​បន្ថយ​ហានិភ័យ​១ម៉ឺន​ដង។ ម្យ៉ាង​ទៀត​ និស្សន្ទវត្ថុ Produit dérivé នៃ​ Thorium ពិត​នឹង​កែច្នៃ​ឱ្យ​ក្លាយ​ទៅជា​គ្រាប់បែក​បរមាណូ​ គឺថា មិន​ដូច Uranium 235   នោះទេ។ នេះក៏​ជាគុណសម្បត្តិ​មួយ​ទៀត នៃ​រ៉ែ Thorium។​

Actuellement, le principal souci des gens est de préserver les générations futures des effets nocifs des déchets irradiés. On parle dès lors de réacteur génération 4, mais le problème reste entier. Cependant, une maigre consolation se dessine car se trouvant parmi les six réacteurs de la génération 4, le réacteur au thorium à sels fondus. Effectivement, "le minerai de thorium est dissous dans des sels fondus et introduit dans un circuit entourant la cuve du réacteur" (Op.cit, p. 64).

តើ​យើង​ភ្លេច​ហើយឬ​ ថា​ដើម្បី​កាត់​បន្ថយ​អគ្គិភ័យ​ឆេះ​ព្រៃ​ បណ្តាល​មក​ពី​កន្ទុយ​បារី​ ជិត​១០​ឆ្នាំមកហើយ ក្រដាស់​រុំ​ថ្នាំជក់​ដែល​លក់​តាម​ទីផ្សារ​ ជា​ក្រដាស​ពិសេស​ម្យ៉ាង​ដែល​ឆាប់​រលត់​កាលណា​អ្នក​ជក់​ឈប់​បឺត​យក​ផ្សែង​ ឬក៏ ​ក្រវែង​ចោល​ទៅលើដី​ ក្នុង​ព្រៃ​​ឬ​លើគំនរ​សំរាម? ជាទីបញ្ចប់​ គិត​សព្វៗទៅ មនុស្ស​យើង​ខ្លាច​ណាស់​អគ្គិភ័យ ប៉ុន្តែ​សព្វថ្ងៃ​ចៀសប្រើ​ពន្លឺ​បរមាណូ​ពុំ​បាន​ ទោះបី​ជាវាកំពុង​នាំផ្លូវ​ឆ្ពោះ​ទៅរកកប្បវិនាស​ដោយ​ភ្លើង​ក៏ដោយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI