ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល៖សំណុំរឿងអតីតស្នងការខេត្តកំពង់ធំមិនត្រូវបិទបញ្ចប់ត្រឹមការទម្លាក់ចេញពីតំណែងនោះឡើយ

សំឡេង ១០:៥៧
លោក អ៊ុក កុសល
លោក អ៊ុក កុសល © FB

ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​លោក​អ៊ុក កុសល​ពី​ស្នងការ​ខេត្ត​កំពង់ធំ​ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​នគរបាល​នារីៗ​មួយ​ចំនួន​ក្រោម​ឱវាទ​ប្តឹង​មក​ក្រសួង​មហាផ្ទៃ​ថា​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​ពួក​គេ​។ បន្ថែម​ពី​លើ​​ការ​បញ្ចប់​មុខ​តំណែង​នេះ​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើ​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ផ្កាយ​២​ មក​នៅ​ត្រឹម​ស័ក្តិ​៥​ចំពោះ​លោក​អ៊ុក កុសល​ផង​ដែរ​។ ប៉ុន្តែ​ ក្រសួង​មហាផ្ទៃ​មិនមាន​បំណង​នឹង​បញ្ជូន​មន្រ្តី​នគរបាល​រូបនេះ​ទៅ​កាត់​ទោស​បន្ត​នៅ​តុលាការ​ចំពោះ​បទល្មើស​របស់​ខ្លួន​នោះ​ឡើយ​។ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មិន​អស់​ចិត្ត​នឹង​ការ​សម្រេច​បែប​នេះ​ទេ​ ដោយថា​ វា​មិន​យុត្តិធម៌​សោះ​សម្រាប់​នគរបាល​នារី​ដែល​ជា​ជន​រងគ្រោះ​។ ពួកគេ​ថា​ ករណី​នេះ​មិនត្រូវ​បិទ​បញ្ចប់​ត្រឹមនេះ​នោះ​ឡើយ​។