លោកមាស សុខសេនសាន្ត៖៨ខែមកនេះ រដ្ឋាភិបាលចំណាយលុយអស់ជាង៧៨លានដុល្លារចែកជូនគ្រួសារក្រីក្រ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៧
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការផ្អាកនេះមិនប៉ះពាល់ដល់ដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះទេ។ ជាមួយគ្នានេះ លោកមាស សុខសេនសាន្តក៏បានបង្ហាញឱ្យដឹងផងដែរថា គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ជាង៧៨លានដុល្លារអាមេរិកហើយ ដើម្បីចែកជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។