ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឱ វណ្ណឌីន៖ អំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្ពុជាត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចពីការឆ្លងកូវីដ១៩

សំឡេង ១១:៥៣
រូបភាព​៖លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
រូបភាព​៖លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល © FB

នៅ​ថ្ងៃ​នេះ​ ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ មាន​អ្នក​ជា​សះ​ស្បើយ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ២៧៤​នាក់​ស្មើនឹង​១០០​ភាគរយ​នៃ​ចំនួន​អ្នក​ជំងឺ​សរុប​ ដែល​មាន​ន័យ​ថា​កម្ពុជា​មិន​មាន​អ្នក​ជំងឺ​កូវីដ​១៩​នៅ​សម្រាក​ព្យាបាល​ទៀត​ទេ​។ នេះ​ជា​ការ​ជា​សះស្បើយ​១០០​ភាគរយ​ ពី​កូវីដ​១៩​ ដំណាក់​កាល​ទី​២​ សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​អះអាង​ថា​ ការបារម្ភ​នៅ​តែ​មាន​ ល្គឹក​ណា​កូវីដ​១៩​ នៅ​តែ​មាន​នៅ​លើ​ពិភពលោក​ និង​ជុំវិញ​ប្រទេស​កម្ពុជា​។ លោកស្រី​បន្ថែម​ ថា​ក្នុង​អំឡុង​ពេល​កាន់​បិណ្ឌ​ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ​ ពលរដ្ឋ​កម្ពុជា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ ហើយ​ត្រូវ​បន្ត​អនុវត្ត​វិធាន​ការពារ​ខ្លួន​។