នៅចន្លោះរវាងអាមេរិក និងចិន៖ តើកម្ពុជាកំពុងដើរផ្ទុយពីមាគ៌ាអាស៊ានឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៦
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣កាលពីថ្ងៃទី០៩ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្រ្តីកម្ពុជាបានថ្លែងប្រាប់សមភាគីរបស់លោកថា នៅក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និងការដើរថយក្រោយពហុភាគីនិយម គឺអាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ ពោល គឺអាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីនៃការឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តនូវគោលការណ៍«មាគ៌ាអាស៊ាន»។ ប៉ុន្តែ បើក្រឡេកមើលជាក់ស្តែងនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា កម្ពុជាហាក់ដូចជាមានទំនោរ និងគាំទ្រខ្លាំងទៅខាងប្រទេសចិនជាងសហរដ្ឋអាមេរិកដែលតែងតែមានបញ្ហារកាំរកូសជាមួយគ្នាជារើយៗ។ តើនេះ អាចបញ្ជាក់ថា កម្ពុជាកំពុងដើរផ្ទុយពីមាគ៌ាអាស៊ានរវាងមហាអំណាចអាមេរិក និងចិនឬ?