នៅកម្ពុជា៖ តើការបញ្ចេញមតិបែបណាទើបចាត់ទុកថាស្របច្បាប់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៦
ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា នៅពេលដែល លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន គឺមានសកម្មជនចំនួន២៤រូបទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់គ្នា ក្នុងនោះ មានមនុស្សចំនួន១២នាក់ ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន។ គួរកត់សម្គាល់ អ្នកដែលរងចំណាត់ការរបស់អាជ្ញាធរទាំងអស់ សុទ្ធតែបានបញ្ចេញមតិក្នុងបញ្ហារសើប ដូចជារឿងព្រំដែន បរិស្ថាន និងសិទ្ធិមនុស្សជាដើម។ OHCHR ហៅចំណាត់ការរបស់អាជ្ញាធរដូច្នេះថាជាការមិនអត់ឱនរបស់រដ្ឋាភិបាលចំពោះអ្នកមានគំនិតផ្ទុយពីខ្លួន និងជាការគាបសង្កត់ទៅលើសិទ្ធិបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី ដែលកម្ពុជាបានព្រមព្រៀងជាមួយអង្គការសហប្រជាជាតិកន្លងទៅ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជា អ្វីដែលសកម្មជនទាំងនោះតវ៉ាគឺជាសកម្មភាពខុសច្បាប់របស់កម្ពុជា។ តើការបញ្ចេញមតិបែបណាទើបស្របច្បាប់?