លោកស្រី កុសល ម៉ាលីនដា៖ ការបញ្ជូនកងទ័ពខ្មែរទៅម៉ាលីគឺជាការស្ម័គ្រចិត្តរបស់បុគ្គល និងជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:០៤
កងទ័ពមួកខៀវកម្ពុជាចំនួន ២១៨នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ាលី នៅយប់ថ្ងៃទី១១ខែកញ្ញា ដើម្បីរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ កងទ័ពមួកខៀវកម្ពុជាជាង ២០០នាក់ទៀត ដែលបានបញ្ចប់បេសកកម្មនឹងធ្វើមាតុនិវត្តន៍មកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី១៣ ខែកញ្ញានេះផងដែរ។ លោកស្រី កុសល ម៉ាលីនដា ជាអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ការបញ្ជូនកងទ័ពខ្មែរទៅប្រទេសម៉ាលីនៅគ្រានេះ គឺជាការស្ម័គ្រចិត្តរបស់បុគ្គលម្នាក់ៗ និងជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។ កងទ័ពដែលត្រូវបញ្ជូនចេញទៅ សុទ្ធតែត្រូវបានពិនិត្យសុខភាព និងបានហ្វឹកហាត់ពីវិធានសុខាភិបាលដើម្បីការពារកូវីដ១៩។