កម្ពុជា-សង្គម

លោកអាត់ ធន់៖ មកដល់ពេលនេះ កម្មករមកពីប្រមាណ៦រោងចក្រនៅតែបន្តតវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យ

លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។
លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។ © RFI

កម្មករ​និយោជិត​មួយ​ចំនួន​នៃ​រោងចក្រ​ អេស អ៊ី ភី អាយ អេ (ខេមបូឌា) ហ្គាមេន ខូ អិលធីឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បន្ត​តវ៉ា​ការ​ទាមទារ​នៅ​ខាង​មុខ​រោងចក្រ​ ដើម្បី​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​ពួកគេ​។ តាម​ពិត​ នេះ​មិនមែន​ជា​រោងចក្រ​ទី​១​ទេ​ដែល​មាន​កម្មករ​ កម្មការិនី​នាំគ្នា​តវ៉ា​បែបនេះ​។ បើ​តាម​លោក​អាត់ ធន់ ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា ​កម្មករ​ កម្មការិនី​នៅ​រោងចក្រ​ប្រមាណ​៦​នៅ​តែ​បន្ត​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដល់​ពួកគេ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកអាត់ ធន់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI