ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

នៅកម្ពុជា៖ការបង្កើនចំនួនកន្លែងបន្សាបគ្រឿងញៀនជាគន្លឹះឈានទៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ហូរ​ចូល​គ្រឿង​ញៀន​ដល់​ទី​ជន​បទ​ភូមិ​ឃុំ ​នៅតែ​ជា​ក្ដីព្រួយ​បារម្ភ​របស់​សង្គម​ទាំង​មូល​ និង​និយាយ​ដោយ​ឡែក​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។  មួយ​ផ្នែក​នៃ​ការ​ហូរ​ចូល​គ្រឿងញៀន​ដល់​ទី​ជនបទ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា​ ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០២០​នេះ​ មិន​ថម​ថយ​សោះ​ ទោះជា​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ការ​ជួញ​ដូរ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ណា​ក៏​ដោយ​។ ជាក់ស្ដែង​ចំនួន​អ្នក​ប្រើប្រាស់​និង​ញៀន​គ្រឿងញៀន​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០២០​ មាន​ចំនួន​១០,៨៧៧​នាក់​ ដែល​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​អ្នក​ប្រើប្រាស់​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩​ដែរ​ពោល​គឺ​១២៥០០​នាក់​។  គេ​មើល​ឃើញ​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​បាន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ការ​បង្កើន​ចំនួន​មណ្ឌល​បន្សាប​គ្រឿងញៀន​ជា​គន្លឹះ​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​។ នេះ​បើ​តាម​សង្គម​ស៊ីវិល​និង​អ្នក​ស្រាវជ្រាវ​សង្គម​។

គ្រឿងញៀនមួយចំនួនដែលត្រូវបានដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
គ្រឿងញៀនមួយចំនួនដែលត្រូវបានដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ AP - Heng Sinith
មើលវគ្គផ្សេងទៀត