ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត ហុង វណ្ណៈ៖ ការចំណាយធ្វើបុណ្យដាក់បិណ្ឌរបស់ពលរដ្ឋខ្មែរនៅឆ្នាំនេះមានការត្បិតត្បៀត

សំឡេង ០៩:៣១
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា © FB

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ដាក់​បិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ខ្មែរ​ ដែល​មាន​រយៈពេល​យូរ​រហូត​ដល់​ទៅ​១៥​ថ្ងៃ​។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ និង​ដាក់​បិណ្ឌ​ច្រើន​ថ្ងៃ​បែប​នេះ​ ពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​ការ​ចំណាយ​ថវិកា​ជា​រៀងរាល់​ថ្ងៃ​ ប្រសិន​បើ​ពួកគេ​បន្ត​ធ្វើ​បុណ្យ​មួយ​នេះ​ជា​រៀងរាល់​ថ្ងៃ​។ ក៏​ប៉ុន្តែ​លោក ​បណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ប៉ាន់​ប្រមាណ​ថា​ ការ​ចំណាយ​ក្នុង​ការ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ និង​ដាក់​បិណ្ឌ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​មួយ​នាក់​ ឬ​មួយ​គ្រួសារ​ ជា​មធ្យម​ពី​៥០​ទៅ​១០០​ដុល្លារ​។ តាម​លោក​បណ្ឌិត​ ហុង វណ្ណៈ ការ​ចំណាយ​នេះ​ ធ្វើ​ឲ្យ​ថវិកា​មាន​ចរន្ត​នៅ​ក្នុង​ប្រទេស​ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ខ្មែរ​ទេ​ក្នុង​រយៈ​ពេល​ខ្លី​ បើ​ទោះ​ណា​ជា​ប្រទេស​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​បណ្តាល​មក​ពី​វីរុស​កូវីដ​១៩​ក៏​ដោយ​។