រដូវភ្ជុំឆ្នាំនេះអ្នកដំណើរមិនសូវជិះប្រជ្រៀតគ្នាច្រើន ធ្វើឲ្យអ្នករត់តាក់ស៊ីថយចំណូល

សំឡេង ០៦:៤៥
អ្នកប្រកបរបររត់តាក់ស៊ី ក្នុងរាជធានីភ្នំពេញ
អ្នកប្រកបរបររត់តាក់ស៊ី ក្នុងរាជធានីភ្នំពេញ © សហការី

ជារៀងរាល់ឆ្នាំ នៅពេលរដូវបុណ្យទានធំៗម្តងៗ មនុស្សម្នាបានធ្វើ​ដំណើរ​ដោយ​ប្រជ្រៀត​គ្នា​តាម​រយៈ​រថយន្តឈ្នួលជាមួយនឹងការ​តម្លើង​ថ្លៃខុសធម្មតាផងដែរ។ ប៉ុន្តែនៅរដូវបុណ្យភ្ជុំ​ឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ។ ខុស​ប្លែក​ត្រង់ថា អ្នករត់​តាក់ស៊ីអះអាងថា ពួកគេមិនសូវមានភ្ញៀវដឹកដោយជិះប្រជ្រៀតច្រើនគ្នា ឡើយ ហើយ​តម្លៃ​វិញក៏មិនឡើងថ្លៃដែរ ខណៈដែលភ្ជុំ​ឆ្នាំនេះ ចំពេល​កូវីដ១៩​កំពុង​ទាញទម្លាក់ផ្នែកសេដ្ឋកិច្ចផងនោះ​។