លោក គង់ រតនៈ៖ កំណើនយានយន្ត និងឥរិយាបទអ្នកប្រើប្រាស់ផ្លូវ ជាកត្តាដែលធ្វើឲ្យកកស្ទះចរាចរណ៍
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:០៨
ជារៀងរាល់បុណ្យទានធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌពេលនេះជាដើម តែងតែមានការកើតឡើងនូវការកកស្ទះចរាចរណ៍នៅតាមបណ្តាផ្លូវជាតិសំខាន់ៗពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្ត ដោយសារតែពលរដ្ឋខ្មែរត្រលប់ទៅកាន់ស្រុកកំណើត ហើយអ្នកភ្នំពេញសម្រុកព្រមគ្នាទៅកាន់វត្តដាច់ស្រយាលនៅតាមខេត្តដែរដើម្បីធ្វើបុណ្យ។ លោក គង់ រតនៈ នាយកនៃវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថាដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ លោកនៅតែមានសង្ឃឹមក្នុងការកែប្រែឥរិយាបទអ្នកបើកបរដែលខុសឆ្គង តាមរយៈការរឹតបន្តឹងច្បាប់ឲ្យម៉ឺងម៉ាត់ រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់គ្នា។