គ្រោះថ្នាក់ចរាចរណ៍ថយចុះច្រើន ៨ខែដើមឆ្នាំ២០២០ ជាប្រសិទ្ធភាពនៃការរឹតបន្តឹងច្បាប់ចររាចរណ៍ឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៥
រយៈពេល៨ខែ នៃឆ្នាំ២០២០នេះ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះចំនួន ៦៦៧លើក ស្មើនឹង២៤% អ្នកស្លាប់ថយចុះចំនួន ២១៥នាក់ ស្មើនឹង១៦% អ្នករបួសថយចុះចំនួន ១ ០១០នាក់ ស្មើនឹង២៤%។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈសេចក្តីអំពាវនាវមួយកាលពីថ្ងៃអង្គារ ស្តីពីការបង្ការនិងទប់ស្កាត់គ្រោះច្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរកន្លងទៅនេះ។ ជុំវិញ ដំណឹងនៃការថយចុះគួរឲ្យកត់សម្គាល់នេះ អ្នកជំនាញខាងចរាចរណ៍ និងអ្នកតាមដានសង្គមនានា បានធ្វើការសាទរ និងជម្រុញឲ្យរដ្ឋាភិបាលកុំបន្ធូរដៃឲ្យសោះចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍រួមទាំងដំណើរការប្រកបដោយគុណភាព និងតម្លាភាព។