ភ្ញៀវប្រចាំថ្ងៃ
លោក ចាន់ យុត្ថា៖ ទឹកភ្លៀងអាចនឹងធូរស្រាលទៅវិញនៅរំលងអាធ្រាធយប់ថ្ងៃសុក្រនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥១
ព្យុះឈ្មោះ នូល(NOUL) បានជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម កាលពីថ្ងៃពុធកន្លងទៅ ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ និងធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋរាប់រយគ្រួសាររងការលិចលង់។ង់។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម ប្រាប់វិទ្យុ RFI ថា ទឹកភ្លៀងដែលបណ្តាលមកលមកពីឥទ្ធិពលព្យុះ «នូល» ដែលកំពុងធ្លាក់គ្រប់ដណ្តប់នៅក្នុងខេត្តព្រះសីហនុ នឹងធូរស្រាលទៅវិញនៅរំលងអាធ្រាធតថ្ងៃសុក្រនេះ ខណៈតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជានៅមិនទាន់ប្រឈមនឹងជំនន់ទឹកភ្លៀងនៅឡើយ។