បទយកការណ៍

គីម ឡាង ជនពិការដើរមិនរួច ខំលក់ដូរទំនិញតាមអនឡាញដើម្បីចិញ្ចឹមជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គីម ឡាង ជា​ជនពិការ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។ ពិការភាព​បាន​ធ្វើឲ្យ​គាត់​ដើរ​ទៅ​ណា​មិន​រួច​។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ ទូរស័ព្ទ​ដៃ​បាន​ធ្វើ​ឲ្យបុរស​ពិការ​រូបនេះ ​មាន​មុខរបរ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ​មួយ​ នោះ​គឺ​ការ​លក់​ផលិតផល​តាម​អនឡាញ​។

លោក គីម ឡាង ដែលជាជនពិការ
លោក គីម ឡាង ដែលជាជនពិការ © សហការី