អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរនៅប្រទេសថៃឆ្លៀតធ្វើបុណ្យភ្ជុំបិណ្ឌក្នុងស្រុកគេ ខណៈថៃស្ថិតនៅក្នុងគ្រាអាសន្ននៃកូវីដ១៩

លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍
លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍ © សហការី
ដោយ៖ ញឹម សុផល
១៤ នាទី

ទោះជា​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដោយ​បញ្ហា​សេដ្ឋកិច្ច​ ហើយ​មិនបាន​វិល​មក​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ប្រទេស​កំណើត​ក៏ដោយ ​ក៏​ពលករ​ខ្មែរ​ដ៏​កំសត់​ទាំងនោះ​បាន​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន​។ ​លោក ​លឹង សុផុន ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(Central)​ដែល​ប្រចាំការ​នៅ​ខេត្ត ​ឈុនបុរី ​ប្រទេស​ថៃ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង ​RFI ​តាម​បណ្តាញ​ទូរស័ព្ទ​ថា ​ពលករ​ខ្មែរ​មួយ​ចំនួន​ធំ​មិន​បាន​វិល​ត្រលប់​មក​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ​និង​ដាក់បិណ្ឌ​នៅ​ស្រុក​កំណើត​បាន​ទេ ​ដោយសារ​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ អំឡុងពេល​កូវីដ​១៩​នេះ​។ ​ទោះយ៉ាងណា ​បើតាម​លោក ​លឹង សុផុន ​ពួកគេ​បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ ​រួមគ្នា​និមន្ត​ព្រះសង្ឃ ​និង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​តាម​កន្លែង​ដែល​ពួកគេ​រស់នៅ ​ហើយ​តំបន់​ខ្លះ​ទៀត​ ក៏ត្រូវ​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​ថៃ ​រៀបចំ​ពិធី​បុណ្យ​ដ៏​មាន​សារៈសំខាន់​នេះ​នៅតាម​វត្ត​អារាម​ដែរ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ ការលើកឡើងរបស់លោក លឹង សុផុន ដែលជាការសាកសួរ ដោយញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ