អានតួអត្ថបទ
កម្ពុជា-សង្គម

អគ្គិភ័យផ្សារសំរោងយ៉ោងមិនមានស្លាប់មនុស្សទេ ប៉ុន្តែខាតបង់ទ្រព្យសម្បត្តិជិត១០លានដុល្លារ

លោក នេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ
លោក នេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ © សហការី
ដោយ៖ ញឹម សុផល
១៣ នាទី

អគ្គិភ័យ​ដ៏​ធំ​ ដែល​បាន​ឆាបឆេះ​ផ្សារ​សំរោងយ៉ោង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ម្សិលមិញ​ ដែល​ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​គិត​ជា​ថវិកា​ប៉ាន់​ស្មាន​បឋម​ប្រមាណ​៨​លាន​ដុល្លារ​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ ​នេត្រ វណ្ណថា ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​បង្ការ ​ពន្លត់​អគ្គិ​ភ័យ និង​សង្គ្រោះ​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ យោង​តាម​របាយការណ៍​ប៉ូលីស​ខេត្ត​តាកែវ​។ លោក​ នេត្រ វណ្ណថា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ អគ្គិភ័យ​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​នេះ​ មិន​បាន​បណ្តាលឲ្យ​បាត់បង់​ដល់​ជីវិត​មនុស្ស​នោះ​ទេ​ ក៏​ប៉ុន្តែ​ការ​សង្គ្រោះ​ដែល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ជិត​៣០​គ្រឿង​ បាន​ជួប​នឹង​ការ​លំបាក​។ លំបាក​ដោយសារ​តែ​រថយន្ត​សង្គ្រោះ​ត្រូវ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ និង​ចេញ​ពី​ខេត្ត​តាកែវ​ ទៅ​កាន់​ស្រុក​បាទី​ ស្ថិត​នៅ​ចន្លោះ​ខេត្ត​ក្រុង​ទាំង​ពីរ​ មាន​រយៈ​ចំងាយ​ឆ្ងាយ ​ហើយ​ត្រូវ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​កំពុង​សាងសង់​ទៀត​ ខណៈ​ស្រុក​បាទី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​តែ​មួយ​គ្រឿង​គត់​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកឧត្តមសេនីយ៍ នេត្រ វណ្ណថា៖

សូមបញ្ជាក់ថាការឆេះផ្សារសំរោងយ៉ោង នៅក្នុងខេត្តតាកែវនេះ គឺជាអគ្គិភ័យឆេះផ្សារដ៏ធំទី២ហើយនៅឆ្នាំ២០២០នេះ បន្ទាប់ពីការឆេះផ្សារណាត់ខេត្តបាត់ដំបងកាលពីចុងខែសីហាកន្លងទៅ។ ទោះយ៉ាងណា ស្ថានភាពទូទៅនៃអគ្គិភ័យក្នុងរយៈពេល១៥ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ និងដាក់បិណ្ឌនៅមិនទាន់បានបញ្ជាក់នៅឡើយ ខណៈសមត្ថកិច្ចកំពុងបូកសរុបរបាយការណ៍។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ