ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើលសង្គម៖អាជ្ញាធរពុំគួរទាន់​តម្រូវ​ឱ្យអាជីវកម្ម​កាត់​សក់ និងធ្វើក្រចក​ស្នើសុំ​ច្បាប់​អនុញ្ញា​នៅពេលនេះ​ឡើយ

សំឡេង ១១:២៧
កន្លែងធ្វើម៉ូដសក់មួយនៅជាយរាជធានីភ្នំពេញ
កន្លែងធ្វើម៉ូដសក់មួយនៅជាយរាជធានីភ្នំពេញ © AP - Heng Sinith@

ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​បាន​សម្រេច​បង្គាប់​ឱ្យ​អាជីវកម្ម​បម្រើ​សេវាកម្ម​កាត់​សក់ រចនា​ម៉ូដសក់ លម្អ​ក្រចក និង​រចនា​ក្រចក​បុរស នាទី ត្រូវ​មាន​ទីតាំង​ជាក់​លាក់ និង​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​។ នេះ​បើតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈចុះថ្ងៃទី៣១ ខែសីហា។ ការស្នើ​សុំ​ច្បាប់​អនុញ្ញាត​អាជីវកម្ម​នេះ គឺ​តាម​រយៈការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហើយ​រដ្ឋ​បាលស្រុក ក្រុង ខណ្ឌ ជា​អ្នក​ចេញ​ប័ណ្ឌ​អនុញ្ញាត​អាជីវកម្ម​ទាំង​អស់​នេះ​។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា អាជីវកម្ម​ទ្រង់ទ្រាយ​តូចបែប​នេះ ពុំ​គួរ​អាជ្ញាធរ​តម្រូវ​ឱ្យ​ស្នើ​សុំច្បាប់​អនុញ្ញាត​ឡើយ ជា​ពិសេស នៅ​ពេលនេះ​ដែល​ពេល​កំពុង​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។