បទយកការណ៍

ហ្វីនី៖ប្រាថ្នាថា នៅថ្ងៃណាមួយគ្រួសារនាងបានឡើងរស់នៅលើគោកដូចគ្រួសារខ្មែរទូទៅ

សំឡេង ០៦:៣៣
ហ្វីនី ក្មេងស្រីខ្មែរឥស្លាម
ហ្វីនី ក្មេងស្រីខ្មែរឥស្លាម © សហការី

«ហ្វីនី»គឺ​ជា​ក្មេងស្រី​ខ្មែរ​ឥស្លាម​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ​រស់នៅ​លើ​ផ្ទៃទឹក​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​ដែរ​។ មិន​បាន​រៀន​សូត្រ​ដូច​ក្មេង​ស្រី​ទូទៅ​ ហ្វីនី​ជា​កូន​ទី​៣​ក្នុង​ចំណោម​គ្រួសារ​មាន​បងប្អូន​៦​នាក់​ នាង​បាន​ក្លាយ​ជា​កម្លាំង​ចលកល​ដ៏​សំខាន់​ក្នុង​ការ​រក​ចំណូល​ចូល​គ្រួសារ​។ ក្រៅពី​ចេញ​រក​ចំណូល​ហ្វីនី​ទទួល​បន្ទុក​មើល​ប្អូន​តូចៗ​ចំនួន​៣​នាក់​ទៀត​បន្ទាប់​ពី​មរណភាព​របស់​ម្ដាយ​។​ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​ហ្វីនី​សង្ឃឹមថា​ នៅថ្ងៃ​ណា​មួយ​គ្រួសារ​នាង​និង​អ្នក​រស់​នៅ​លើ​ទឹក​ឯ​ទៀត​បាន​ឡើង​រស់​នៅលើ​គោក​ដូច​គ្រួសារ​ខ្មែរ​ទូទៅ​។