ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើវិសោធនកម្មច្បាប់ស្តីពីការងារ ធ្វើអោយបាត់បង់ប្រយោជន៍កម្មករ ឬបង្កើនឱកាសការងារ?

សំឡេង ១២:៤៣
កម្មការីនីកំពុងធ្វើការក្នុងរោងចក្រ
កម្មការីនីកំពុងធ្វើការក្នុងរោងចក្រ AP - Heng Sinith

សហជីព​ធំៗ​ចំនួន​៦​នៅ​កម្ពុជា ​និង​ភាគី​ក្រសួង​ការងារ​ នៅតែ​អះអាង​ផ្សេង​គ្នា​ ទៅលើ​ផល​ប្រយោជន៍​ និង​អត្ថន័យ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ពិសេស​ទាក់ទង​នឹង​មាត្រា​១៤៤​និង​មាត្រា​១៦២​។ សម្រាប់ ​ភាគី​សហជីព​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ នឹង​ធ្វើ​អោយ​កម្មករ​បាត់បង់​ផល​ប្រយោជន៍​ ប៉ុន្តែ​ទៅ​វិញ​ ភាគី​រដ្ឋាភិបាល​វិញ​បាន​អះអាង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ គឺ​ជា​ការ​បង្កើត​និង​បង្កើន​ឱកាស​ការងារ​កាន់​តែ​សម្បូរណ៍​បែបជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ​តើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ ធ្វើអោយ​បាត់បង់​ប្រយោជន៍​កម្មករ​ ឬ​បង្កើន​ឱកាស​ការងារ​ដល់​កម្មករ​កម្ពុជា​?