លោក ហ៊ុន សែន៖ យន្តការពហុភាគីនិយមកំពុងរងការវាយប្រហារយ៉ាងដំណំ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ធ្វើឡើងតាមរយៈប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា យន្តការអន្តរជាតិ ដែលចេញមកពីធម្មនុញ្ញអង្គការសហប្រជាជាតិ កំពុងរងនូវការបំផ្លិចបំផ្លាញ ដែលបញ្ហានេះ ត្រូវមានការយកចិត្តទុកដាក់ជាបន្ត។ អ្វីដែលជាការរងគ្រោះនោះគឺយន្តការពហុភាគីនិយម កំពុងរងនូវការវាយប្រហារពីសំណាក់បញ្ហាជាតិនិយម និងការគាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួននៅលើសកលលោក។ នៅក្នុងសន្ទរកថាខ្លីពីចំងាយ លោក ហ៊ុន សែន បានត្អូញត្អែរថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជ្រើសរើសឯករាជ្យភាព និងប្រជាធិបតេយ្យរបស់ខ្លួន។
សូមស្តាប់ប្រសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ