តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនអាចទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិកមករកស៊ីនៅកម្ពុជាបានដែរឫទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៥
នៅក្នុងកិច្ចប្រជុំធុរកិច្ចអាមេរិក-អាស៊ានកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា បើទោះមានវិបត្តិកូវីដ១៩ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនៅក្នុងរយៈពេល៨ខែឆ្នាំនេះបានកើនឡើងជិត១៧ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅ។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងមានឥទ្ធិពលកម្រិតណាទៅលើក្រុមហ៊ុនវិនិយោគរបស់អាមេរិក?