អានតួអត្ថបទ
បទយកការណ៍

កម្មកររោងចក្រ៖ ប្រាក់ខែឡើងតិច តែសូមកុំអោយថ្លៃទំនិញនិងផ្ទះជួលឡើងថ្លៃ

សំឡេង ០៨:០៦
កម្មការិនីកំពុងទិញផ្លែឈើក្នុងម៉ោងសម្រាកបាយ
កម្មការិនីកំពុងទិញផ្លែឈើក្នុងម៉ោងសម្រាកបាយ © សហការី
ដោយ៖ វ៉ា សំណព្វ
១២ នាទី

ប្រាក់​ខែ​គោល​កម្មករ-កម្មការិនី​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០២១​ នឹង​តម្លើង​២​ដុល្លារ​ប៉ុណ្ណោះ​ ពោល​គឺ​ពី​១៩០​ដុល្លារ​ក្នុង​១​ខែ​ទៅ​១៩២​ដុល្លារ​អាមេរិក​ក្នុង​១ខែ​។ ការ​តម្លើង​ប្រាក់ខែ​គោល​កម្មករ​ត្រឹម​តែ​២​ដុល្លា​នេះ​ ថ្វីត្បិត​តែ​មិន​ច្រើន​ ប៉ុន្តែ​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​ ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​ពេល​មាន​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ​-១៩​។ យ៉ាងណាក្តី ​កម្មការិនី​មួយ​ចំនួន​នៅ​រាជធានីភ្នំពេញ​រំពឹង​ថា​ នៅឆ្នាំ​ក្រោយ​ ប្រាក់ខែ​ឡើង​តិច​ ​តែថ្លៃ​ទំនិញ​និង​ផ្ទះជួល​នឹង​មិនឡើង​ថ្លៃ​នោះ​ទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ