ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ ការទិញលក់ដីធ្លីនៅក្នុងតំបន់បេតិកភណ្ឌអង្គរគឺជាទង្វើខុសច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​រយៈពេល​ចុងក្រោយ​នេះ​ មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រកាស​លក់​ ទិញ​ដី​ធ្លី​ជា​សាធារណៈ​នៅ​ក្នុង​តំបន់​រមនីយដ្ឋាន​បេតិកភណ្ឌ​អង្គរ​ ដែល​ការ​ប្រកាស​ទិញ​ លក់​នេះ​ ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ជា​ទង្វើ​ខុស​ច្បាប់​។ លោក​ ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ថា​ បញ្ហា​លក់​ទិញ​ ដី​ធ្លី​ ឬ​ការ​ពុះដី​ឡូដ៏​លក់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​ជន​ឱកាស​និយម​មួយ​ចំនួន​ ដែល​ពួក​គាត់​សុទ្ធ​តែ​បាន​ដឹង​ថា​ការ​លក់​ទិញ​ដី​តំបន់​នោះ​គឺ​ជា​ការ​លក់​ទិញ​ខុស​ច្បាប់​។ លោក​ ឡុង កុសល ​បញ្ជាក់​ថា​អ្នក​ទិញ​ដី​ធ្លី​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នោះ ​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ ​ប្រសិន​បើ​ចាញ់​បោក​ជន​ឆ្លៀត​ឱកាស​ទាំង​នោះ។​

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល © FB
មើលវគ្គផ្សេងទៀត