ភ្ញៀវប្រចាំថ្ងៃ
លោកសុខ ឥសាន៖ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានអនុវត្តបានយ៉ាងល្អ មិនដូចការចោទប្រកាន់របស់អតីតបក្សប្រឆាំងឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៨
អតីតគណបក្សសង្រ្គោះជាតិបានយកថ្ងៃគម្រប់ខួប២៧ឆ្នាំនៃការប្រកាសដាក់ឱ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញកម្ពុជានាថ្ងៃព្រហស្បតិ៍នេះ ដើម្បីវាយប្រហារទៅលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ អតីតបក្សប្រឆាំងបានចោទរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញកម្ពុជា។ ក៏ប៉ុន្តែ លោកសុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សកាន់អំណាចបានទាត់ចោល ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាក្នុងរយៈពេល២៧ឆ្នាំកន្លងទៅនេះ គឺត្រូវបានអនុវត្តបានយ៉ាងល្អត្រឹមត្រូវ ពោល គឺមិនដូចការលើកឡើងរបស់អតីតបក្សប្រឆាំងឡើយ។