នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

រចនាបទ​នយោបាយ Design Politique

សំឡេង ០៦:៣១
បណ្ឌិតរដ្ឋនីតិសាស្ត្រ ឆាយ ហុកផេង ចៅក្រមចូលនិវត្តន៍ និងអតីតប្រធានតុលាការព្រហ្មទណ្ឌ នៅប្រទេសបារាំង។
បណ្ឌិតរដ្ឋនីតិសាស្ត្រ ឆាយ ហុកផេង ចៅក្រមចូលនិវត្តន៍ និងអតីតប្រធានតុលាការព្រហ្មទណ្ឌ នៅប្រទេសបារាំង។ © Oudom HENG

នៅលើដងវិថី​ខ្លះ គេ​ឃើញ​មាន​ភូមិគ្រឹះ​ល្អប្រណីត​ ដិត​ជាប់​ដោយ​រថយន្ត​ទំនើប​តូច​ធំ​ ចត​ក្នុងទីធ្លា។​​ រីឯ​ រចនាបទនយោបាយ​ ដែល​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ គេ​មិន​អាច​ឃើញ​ ដោយ​ងាយៗ​ឡើយ។ ព្រឹត្តបត្រ​ថ្ងៃនេះ ឆាយ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី «រចនាបទ​នយោបាយ» ឬ Design Politique។

ផ្សាយពាណិជ្ជកម្ម

ទេសចរ​ដែល​នាំ​គ្នា​មក​លេង​តំបន់​អង្គរ​ខែត្រ​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គេ​មិន​ស្វែង​រក​ទេសភាពថ្មីប្លែកៗ​ ឬ​ផ្លូវ​បំបែក​ជា​ ៨ ៩ ទិស ឬក៏​ភូមិគ្រឹះ​ ត្នោតលៃខ្ពស់​ស្កឹមស្កៃ​កប់​ពពក​នោះទេ។ ទេសចរខ្មែរ​ទាំងឡាយ​នេះ ដែល​ភាគ​ច្រើន​មកពី​រាជធានីភ្នំពេញ​ ស្វែង​រក​អ្វី​មួយ​ដែល​ធ្លាប់​បាន​ឃើញ​រាប់​សិប​ដង​រួច​មកហើយ ហើយ​ក៏​នៅតែ​ចង់​ឃើញ​ទៀត គឺ​ស្វែង​រកមើល​ Design ដ៏​ល្អបវរ​នៃប្រាសាទ​ថ្ម មាន​អង្គរវត្ត​ តាព្រហ្ម​ បាយ័ន​ ចៅសាយ​ ព្រះ​ខ័ន​ នាគព័ន្ធ ។ល។ ពាក្យ  Design អាច​យល់​ជាខ្មែរថា រចនាបទ​។ សួរ​ថា រចនា​បទ​ទាំងឡាយ​ ព្រម​ទាំង​រចនាបទ​នយោបាយ​ វា​មាន​ភិន​ភាគ​យ៉ាងដែរ?

Au Japon, il existe un parti politique se voulant être le pendant asiatique et bouddhiste de la doctrine chrétienne genre parti Démocratie Chrétienne chère à feu Aldo Moro en Italie. Donc au Japon, c'est le parti Komeito, l'un des sept parties politiques participants à la coalition anti Parti Libéral Démocrate (PLD). Cette coalition a gouverné le Japon pendant dix mois, entre août 1993 et juin 1994. Aujourd'hui le Komeito est le 4eme parti politique après le PLD, le parti socialiste et le parti communiste japonais. Le Komeito se veut parti du gouvernement éclairé soutenant la distinction entre religion et Etat, tout en voulant appliquer les principes religieux du bouddhisme à la politique japonaise.

​រចនាបទ តម្រូវ​ទៅតាម​កាលៈទេសៈ​ និង​ចំណង់​ជំនោរ​ចិត្ត​មនុស្ស។ កាលៈទេសៈ​សព្វ​ថ្ងៃ​សម័យ​កូវីដ​១៩​នេះ សាលា​បឋម​សិក្សា​វត្តបូព៌ា​ នៅសៀមរាប បា​នកែច្នៃ​កម្មវិធី​បន្ថយ​​សិស្ស​ពី​៦០នាក់ មក​ត្រឹមតែ ២០នាក់ ក្នុង​មួយ​ថ្នាក់​ និង​ចំនួន​ថ្ងៃសិក្សា​ពី​១សប្តាហ៍​ ៦ថ្ងៃ មកត្រឹមតែ​២ថ្ងៃ ក្នុង​មួយ​សប្តាហ៍​វិញ។ សិក្ស​ណា​ដែល​មិន​បាន​ចូលរៀន​ក្នុងថ្នាក់​ ឬថ្ងៃណា​ដែល​សិស្ស​មិន​បាន​មក​រៀន​ក្នុង​សាលា​ លោកនាយក ពឹង គឹមឆេន ទម្លាក់​មេរៀន​ក្នុង​កន្ត្រក​ប្រព័ន្ធ​អ៊ិនធ័រនែត​ ផ្សព្វផ្សាយ​តាម​ផ្ទះ​សិស្សានុសិស្ស​ឱ្យ​បាន​ទទួល​ចំណេះ​ដឹង​ព្រមៗគ្នា​។ គរុកោសល្យ​តាម​រចនាបទ​នេះ តម្រូវ​ឱ្យ​ដំឡើង​កម្លាំង​នៃប្រព័ន្ធ​អ៊ិនធ័រនែត​ ដោយ​ចំណាយ​ថវិកា​បន្ថែម​លើស​ពី​ពេល​ធម្មតា។

C'est la voie de la sagesse, vu que nous vivons une période transitoire allant vers le vaccin anti covid-19. En effet, le directeur a conçu un design pédagogique inspiré par l'homme pas par la technologie. Le débit habituel du réseau internet de l'école étant ce qu'il est, si le directeur avait été inspiré par la technologie sans oser la performer, les 6 000 élèves auraient trouvé plus de loisirs que le plaisir de recevoir les enseignements en temps et en heure. C'est la même chose en automobile. Chez Jaguar, dans son nouveau centre de design près du site de Gaydon en Angleterre, Julian Thomson a déclaré : "Nous concevons ici des voitures inspirées par l'homme, pas par la technologie". (Le Figaro, 15/10/2019).

កាល​ដែល​មិន​ទាន់​មាន​គ្រឿង​ អេឡិចត្រូនិក ក្នុង​រថយន្ត​ ការ​ប្រកួត​ប្រជែង​គ្នា​តាម​ទីផ្សារ​ សំអាង​លើ​ភាពរឹង​មាំ​នៃ​គ្រឿង​ម៉ាស៊ីន​។ បច្ចុប្បន្ន​កាល​ រចនា​បទ​នៃ​ទ្រង់​ទ្រាយ​រថយន្ត​ មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​អ្នក​ទិញ​ ពីព្រោះ​ម៉ាស៊ីន​ដែលល្អ​ឥត​ខ្ចោះ​ អាច​បើក​លឿន​ដូច​ហោះ ក៏​គេ​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅបាន​ទេ ពីព្រោះ​វា​ជាប្រភព​នៃគ្រោះថ្នាក់​សម្រាប់​ខ្លួន​ឯង​និងអ្នក​ដទៃ​ ណាមួយ​ទៀត​ វា​ខុស​នឹង​ច្បាប់​ចរាចរណ៍​ដែល​កម្រិត​ល្បឿន​បើកបរ​។ រីឯ​រចនាបទ​នយោបាយ​ក៏​តម្រូវ​ឱ្យ​គណបក្ស​នីមួយៗ​​​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព សមភាព​ យុត្តិធម៌​ កម្រ​មា​នឬគ្មាន​គណបក្ស​ណា មាន​ភាពក្លាហាន​ហ៊ាន​ចរចា​ជាមួយ​រាស្ត្រ​ថា គេ​នឹង​ប្រកាន់​លទ្ធិ​រើសអើង​ពូជសាសន៍​ សម្លាប់​រង្គាល​ បែបក្រុម​អ៊ីស្លាម​ជ្រុល​និយម ហៅថា ជីហាត ឬ Daech នោះ​ណាស់។ សូម្បី​តែ​របបប៉ុលពត​ ខ្មែរក្រហម​ ក៏​បន្លំឈ្មោះថា កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ រីឯ​រចនា​បទ​គណបក្ស​ពុទ្ធសាសនានិយម ដែល​គេឃើញ​មាន​នៅប្រទេស​ជប៉ុន​ ឈ្មោះ​គណបក្ស​ Komeito ក៏​គេ​មិន​ជ្រុល​និយម​យក​សាសនា​ជា​ធំ ដូច​ក្រុម​អ៊ីស្លាម​ Daechនោះទេ។ Komeito ប្រកាសថា​ ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ សាសនា និង នយោបាយ ក្នុង​ន័យថា មិន​មែន​សម្តេច​ព្រះសង្ឃរាជ ជា​មេគណបក្ស​ ឬក៏ ការ​បែង​ចែក​វណ្ណៈ​ជា​ធរមាន​ក្នុង​ជួរ​ព្រះ​សង្ឃ​ ត្រូវ​បាន​យក​ជា​រចនាសម្ព័ន្ធ​នយោបាយ​របស់​បក្ស​ Komeito ក៏​ទេ​ដែរ។

Vu ainsi l'acte de création politique parait bien désincarné. Les Japonais conçoivent ici des lignes politiques inspirées par l'homme, pas par la soif du pouvoir. Force est de souligner que le Komeito est issu de la branche laïque de l'école bouddhiste Nichiren Shoshu. En France, depuis une dizaine d'années, les collectivités territoriales et les services de l'Etat voient dans le design un outil de transformation de l'action publique. Cependant, il n'existe aucune vision d'ensemble ni vraie réflexion sur le bon usage du design appliqué à la conception de politique publique. Il est sans conteste que le design a la cote auprès des administrations. L'on se demande dès lors, s'agit-il là des feux de paille successifs ou un changement de fond ? Et en quoi le design peut-il redonner de l'oxygène à la politique qui somnole ? Certains optimistes voire opportunistes prétendent que le design est l'outil de résolution des grands problématiques économiques et sociales de notre temps.

នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ រចនាបទ​នយោបាយ​ ដែល​មា​នជំហរ​ «ស្នេហាជាតិ» ប្រឈម​នឹង​បែបបទ​នៃ​ជីវិត​ដែល​បាន​រចនា​មនុស្ស​ឱ្យ​ស្រឡាញ់​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​ ជាង​អ្វី​ទាំងអស់។ ឧទាហរណ៍​ ស្តេចកន ដែល​ធ្វើ​សង្គ្រាម​បាន​ជោគជ័យ​ និងធ្វើ​គត់​ហ្លួង​សុគន្ធបទ​ បណ្តាល​ឱ្យ​ព្រះអនុជ​ពញ្ញាចន្ទ​រាជា ភៀសខ្លួន​ទៅស្រុក​ទេព គឺប្រទេស​ថៃ​។ លុះ​ដល់​ថ្ងៃ​ត្រូវ​ប្រើ​កលល្បិច​ថា​ចេញ​ទៅ​ទាក់​ដំរី​សថ្វាយ​ស្តេច​សៀម ដើម្បី​បាន​រេហ៍ពល​ហែរហម​ចូល​មាតុភូមិ​កម្ចាត់​ស្តេច​កន​ ពញ្ញាចន្ទរាជា ក៏​បបួល​ពញ្ញាអុង​ ថា​«អ្នក​បងលែង​គិត​ស្រុក​យើង​ហើយឬ?» ពញ្ញា​អុង​ដែល​ត្រូវ​បាន​ស្តេច​សៀម​ប្រគល់​ឱ្យ​គ្រប់​គ្រង​ស្រុក​សុវណ្ណខាក់លោក ក៏​ឆ្លើយ​ថា «បង​បាន​ប៉ុណ្ណេះ​ហើយ បងក៏​សុខណាស់​ហើយ... ចំណែក​ស្រុក​ខ្មែរ​វិញ បង​លែង​នឹក​រលឹក​អាលោះ​អាល័យ​ហើយ តាម​តែ​អ្នក​អូន​គិត​គូរ​ចុះ»។ ដោយ​សង្ខេប រចនា​បទ នយោបាយ​ គឺ​ជាផ្នត់​គំនិត​នៃអ្នក​ដឹកនាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI